ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យចុះពីលេីម៉ូតូភ្លេចដកសោត្រូវជនសង្ស័យឡេីងជិះចេញទៅ តែសំណាងមិនល្អត្រូវជាប់ជុច

ចែករំលែក៖

      ភ្នំពេញ៖ មន្ត្រីក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យម្នាក់បានឈប់ម៉ូតូ រួចចុះចេញទៅដោយមិនបានដកសោចេញឡើយ ហើយភ្លាមៗនោះត្រូវជនសង្ស័យម្នាក់ឃើញឱកាសល្អក៏លួចឡេីងជិះចេញទៅ តែត្រូវម្ចាស់តាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  ជនរងគ្រោះមានឈ្មោះ គឹម រស្មី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមន្ត្រីក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ មានទីលំនៅនៅកន្លែងកើតហេតុ។ចំណែកឯម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CG-4748។

រីឯជនសង្ស័យមានឈ្មោះ នៅ ប៉ុន អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារដីហុយ ខណ្ឌសែនសុខ។

នៅជាប់នឹងខ្លួនជនសង្ស័យសមត្ថកិច្ចយើងបានឆែករកឃើញដែកសរសៃលួសស្រួចចំនួន១ សម្រាប់ឆ្កឹះសោបន្ទប់ និងទួណឺវីសចុងស្រួចកែច្នៃសម្រាប់កាច់សោ.កម៉ូតូចំនួន១ដែលជនសង្ស័យបោះចោលនៅលើដី។

  តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈគាត់ជិះម៉ូតូចេញពីកន្លែងធ្វេីការមកដល់ផ្ទះក៏ចតម៉ូតូនៅមុខផ្ទះដោយមិនបានដកសោចេញពីម៉ូតូនោះទេ រួចក៏ចូលទៅក្នុងផ្ទះហូបបាយ​។ បន្ទាប់មកគាត់ក៏បានចេញមកខាងក្រៅស្រាប់តែឃេីញជនសង្ស័យម្នាក់មកធ្វេីសកម្មភាពជិះម៉ូតូគាត់ចេញទៅទេីបរួបគាត់ដេញតាមបានមកវិញ។ 

   ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានទៅទទួលយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះដើម្បីកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖