ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
នៅក្នុងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ មានសមាសភាព២១រូប ដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយអនុប្រធាន១០រូប ដែលមាន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជាអនុប្រធានអចិន្រ្តៃយ៍៕
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលមានដូចខាងក្រោម៖
ដោយ៖ សហការី