ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ ចេញសេចក្តីសម្រេចអំពីសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

នៅក្នុង​សេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ បានបញ្ជាក់ថា​ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ មានសមាសភាព២១រូប ដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយអនុប្រធាន១០រូប ដែលមាន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជាអនុប្រធានអចិន្រ្តៃយ៍៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល​មានដូចខាងក្រោម​៖

 

ដោយ៖ សហការី


ចែករំលែក៖