ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យធ្វើការឃាត់ខ្លួនបានបន្ទាប់ពីគេចខ្លួនអស់រយៈពេល២ថ្ងៃ ក្រោយពីធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនបានសម្រេច ។ ការចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីយប់ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅស្ថិតនៅ ភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា ឪពុកជាជនសង្ស័យមានឈ្មោះ សេង ចន្ធី អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកឯក្មេងស្រីរងគ្រោះ ជាកូនបង្កើតរស់នៅក្នុងបន្ទុកមានអាយុ៨ឆ្នាំ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យដែលជាឪពុកបានល្បួងចាប់កូនរំលោភសេពសន្ថវ:លើកូនស្រីជាជនរងគ្រោះរហូតបានសម្រេចនៅនឹងផ្ទះ។
តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺក្រោយពីធ្វើសកម្មភាពចាប់រំលោភរួច ជនសង្ស័យបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ រហូតដល់យប់ថ្ងៃទី១៧ មិថុនា ទើបត្រឡប់ចូលផ្ទះវិញ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯងប្រាកដមែន ។ ក្រោយពីធ្វើការសាកសួរ រួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ចន្ថា