ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរ អគារ ខុនដូទើបនិងសាងសង់ មានបុរសម្នាក់ជាជាងផ្សាដែក មិនដឹងយ៉ាងមិចបានធ្លាក់ពីលើ អគារខុនដូ ជាន់ទី៦ ចុះមកក្រោមបណ្ដាយឱ្យស្លាប់ភ្លាមៗ ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៣៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ សែន វិបុល ភេទប្រុស មានអាយុ២០ឆ្នាំជាង ជាជនជាតិខ្មែរ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថាករណីខាងលើនេះយោងតាមការបញ្ជាក់របស់សន្តិសុខដែលយាមនៅកន្លែងកើតហេតុខាងលើគាត់ឃើញបុរសម្នាក់ជាជាងផ្សារដែក ខាងលើបានឡើងទៅ ផ្សារដែក មិនដឹងយ៉ាងមិចស្រាប់តែ បានធ្លាក់ពីលើ អគារខុនដូដែលទើបនិងធ្វើជាន់ទី៦ ចុះមកក្រោមបណ្ដាយឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ភ្លាមៗនោះសន្តិសុខយាមនៅ អគារខុនដូខាលើ ក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្នានថាជនរងគ្រោះខាងលើបាន ធ្លាក់ពីលើ អគារខុនដូ ខាងលើស្លាប់បាត់ទៅហើយ។
បើតាមនគរបាលបានបញ្ជាក់ថាពិតប្រាកដជាមានបុរសជា ជាងផ្សារដែកម្នាក់ ស្លាប់ ខាងលើមែនទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច្ច័យស្នងការរាជធានីភ្នំពេញ តាមសន្និដ្ឋានរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើ អគារខុនដូ ពិតប្រដកមែន។
រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ជី ណា