ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម៖ ប្រកាសរកឃើញករណីវិជ្ជមានថ្មី ៦០នាក់, ជាសះស្បើយ ២៣នាក់ និងស្លាប់ ០១នាក់

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ បើយោងតាម​សេចក្ដី​ជូនដំណឹង​របស់លោក អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានថ្មី ៦០នាក់ ជាសះស្បើយ ២៣ នាក់ និងស្លាប់ ០១ នាក់។

នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ ករណីរកឃេីញអ្នកវិជ្ជមានថ្មី ចំនួន​ ៦០នាក់នេះ​ ក្នុងនោះរួមមាន​៖​ ស្រុក​បាធាយ​ ០៥នាក់,​ ស្រុក​ស្រី​សន្ធរ​ ០៦នាក់,ស្រុក​ស្ទឹងត្រង់​ ០១នាក់,ស្រុក​ព្រៃឈរ​ ១១នាក់,ស្រុក​ជើង​ព្រៃ​ ៣៣នាក់,ស្រុក​ចំការ​លើ​ ០១នាក់,ក្រុងកំពង់ចាម​ ០២នាក់,​មកពីត្បូង​ឃ្មុំ​ ០១នាក់​ និងអ្នកជំងឺជាស្បះស្បេីយ​ ២៣នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ខាងលើត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លង ក្នុងក្រុមគ្រួសារ និងសហគមន៍ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ៕

ដោយ៖ សហការី​


ចែករំលែក៖