ខេត្តកំពង់ចាម៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានថ្មី ៦០នាក់ ជាសះស្បើយ ២៣ នាក់ និងស្លាប់ ០១ នាក់។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា ករណីរកឃេីញអ្នកវិជ្ជមានថ្មី ចំនួន ៦០នាក់នេះ ក្នុងនោះរួមមាន៖ ស្រុកបាធាយ ០៥នាក់, ស្រុកស្រីសន្ធរ ០៦នាក់,ស្រុកស្ទឹងត្រង់ ០១នាក់,ស្រុកព្រៃឈរ ១១នាក់,ស្រុកជើងព្រៃ ៣៣នាក់,ស្រុកចំការលើ ០១នាក់,ក្រុងកំពង់ចាម ០២នាក់,មកពីត្បូងឃ្មុំ ០១នាក់ និងអ្នកជំងឺជាស្បះស្បេីយ ២៣នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ខាងលើត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លង ក្នុងក្រុមគ្រួសារ និងសហគមន៍ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ៕
ដោយ៖ សហការី