យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់ស្លាប់ និង១០នាក់ទៀតរងរបួសដែរក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះ Let L-410 មានពីរម៉ាស៊ីនបានចុះចតបន្ទាន់ នៅតំបន់ Kemerovo Oblast ស្ថិតនៅក្នុងភាគខាងលិច Siberia ប្រទេសរុស្ស៊ី។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ ហើយយន្តហោះបានដឹកអ្នកដំណើរសរុប១៩នាក់រួមទាំងអាកាសយានិក ។ ក្នុងពេលចុះចតជាបន្ទាន់ ស្លាបយន្តហោះបានប៉ះដី បណ្តាលឲ្យក្រឡាប់។
សារព័ត៌មាន Tass បានផ្សាយថា ពេលហេតុការណ៍គ្រោះថ្នាក់កើតឡើង នៅលើយន្តហោះមានក្រុមអ្នកលោកឆត្រយោង១៧នាក់ និងក្រុមអាកាសយានិក២នាក់។ ក្នុងចំណោមអ្នកស្លាប់ មាន អាកាសយានិក២នាក់និងកីឡាករលោតឆត្រយោង៧នាក់ ។
នៅពេលនេះ គេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងនៅឡើយទេ ហើយយន្តហោះដែលជួបគ្រោះថ្នាក់ គឺមិនមានបញ្ហាអ្វីឡើយ ។ យន្តហោះ Let L -410 គឺជាប្រភេទយន្តហោះ ដឹកជញ្ជូនធុនតូច មានពីរម៉ាស៊ីន ផលិតដោយក្រុមហ៊ុន Let Kunovice នៃសាធារណរដ្ឋឆេក ។ យន្តហោះអាចចុះចតនៅផ្លូវខ្លីបាន ក៏ដូចជាហោះហើរក្នុងអាកាសធាតុមិនសូវល្អបាន៕ដោយ៖ធីរីណា
រូបភាព៖ Hiện trường vụ tai nạn