ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​ព្រៃវែង​ សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពលោកស្រី នីន រ៉ុន ស្លាប់ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង ​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ដោយ​បញ្ជាក់​ថា​៖​ ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី នីន រ៉ុន ប្រជាពលរដ្ឋរស់នៅភូមិរកា ឃុំរកាស្រុកពារាំង ខេត្តព្រៃវែង បានទទួលមរណៈភាព​ នៅថ្ងៃទី១៩ ខែមិថុនានេះ ក្នុងជន្មាយុ ៣៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

នៅក្នុង​សំណេរ​លោអភិបាលខេត្ត​ បានបន្ថែមទៀតថា​ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី នីន រ៉ុន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ​ ដូចខាងក្រោម​៖

៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា​ ដែល​ជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ​៖សហការី​


ចែករំលែក៖