ព័ត៌មានទាន់ហេតុការណ៍៖

ហាង សាច់អាំងបែបចិន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្ស៊ី ​សង្កាត់កាកាបទី១ មានអ្នកជំងឺកូវីដ១៩​​ ចំនួន២ នាក់បានទៅហូបអាហារនៅទីនោះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង សាច់អាំងបែបចិន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្ស៊ី ​សង្កាត់កាកាបទី១ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន២ នាក់បានទៅហូបអាហារនៅទីនោះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅ
ហាង សាច់អាំងបែបចិន ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្ស៊ី ​សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៤៥នាទី ដល់ ១១៖២៥នាទី។
មូលហេតុ៖​ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន២ នាក់បានទៅហូបអាហារនៅទីនោះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖