ព័ត៌មានទាន់ហេតុការណ៍៖

ហាង VIBE Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៦ A ផ្លូវលេខ ៤៤៦ សង្កាត់ទួលទំពូងទី១ មានអ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង 3និង 50 នាទីរសៀលថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2021 អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,  ហាង VIBE Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៦ A ផ្លូវលេខ  ៤៤៦ សង្កាត់ទួលទំពូងទី១ មានអ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។ 

អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ  ហាង VIBE Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៦ A ផ្លូវលេខ  ៤៤៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង ១២៖៣០នាទី។ 

​មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕ 

ដោយ ៖ សិលា


ចែករំលែក៖