ភ្នំពេញ៖ នៅក្នុងលិខិតមួយចុះថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២១ របស់ ទីស្តីការគណ:រដ្ឋមន្រ្តី ដែលឆ្លើយតបទៅក្រសួងមហាផ្ទៃ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា សម្រេចជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយ ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួន ២០ ៤៥០ ០០០ ដុល្លារអាមេរិក។
ក្នុងលិខិតនោះបានបន្ថែមថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយចំណាយឲ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយ ប្រឆាំងជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ៕
ដោយ ៖ ប្រាថ្នា