ព័ត៌មានទាន់ហេតុការណ៍៖

ការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោក ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ មានតែការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោកទេ ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែយើងពេលនេះកំពុងដើរលើផ្លូវដោយព្រួយបារម្មណ៍ ប្រសិនបើ ក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោកមិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបានចាក់វ៉ាក់សាំងឱ្យប្រជាជនទូទាំងសកលលោក ការពារពីជំងឺកូវីដ១៩។នេះបើយោងតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានថ្លែង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។ 

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំរៀបចំសន្និសីទសារព័ត៌មានតាមរយៈ Zoom ដើម្បី ទាមទារឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិ បង្កើនការផលិតវ៉ាក់សាំងឱ្យបានច្រើនទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការ ចូលរួមពីវាគ្មិន, លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា, លោក ទឹម វរ៉ា តំណាងអង្គការ សង្គមស៊ីវិល, លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញអ្នករស់ជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា និងកញ្ញា វី ឌីណែត អ្នកចំរៀងនិងតារាសម្តែង។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានអំពាវនាវឱ្យប្រទេសដែលអាចផលិតវ៉ាក់សាំងបាន  ជួយផ្តល់ជូនប្រទេសដែលកំពុងតែប្រឈមខ្លាំងនឹងជំងឺកូវីដ១៩  បានចាក់វ៉ាក់សង្គ្រោះជីវិតបានទាន់ពេលវេលា  ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩នេះ   ដោយកុំឱកាសនេះដើម្បីធ្វើការស្វែងរកផលចំណេញតាមរយៈការផលិតវ៉ាក់សាំង។ 

ជាមួយគ្នានេះដែរលោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានឱ្យដឹងដែរថា ការទទួលបានការព្យាបាលប្រឆាំងវីរុសកូវីដ១៩ជាសកល គឺជាគោលដៅចុងក្រោយរបស់ AHF ដោយមនុស្ស គ្រប់រូបគួរតែមានលទ្ធភាពទទួលបានង្គ្រោះវ៉ាក់សាំងសង្គ្រោះជីវិតរួមទាំងថ្នាំព្យាបាលដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ច។ ខណៈឧស្សាហកម្មឱសថ បានបង្ហាញថា វាអាចឆ្លើយតបជាមួយនឹងការច្នៃប្រឌិតថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ-១៩ សូមឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើនគិតពីជីវិតមនុស្សជាងប្រាក់ចំណេញពីការលក់វ៉ាក់សាំង។លោកស្រី បានបន្ថែមថា សម្រាប់ការវិនិយោគតែមួយមុខនេះ ពិភពលោកគួរតែទទួលបាននូវបច្ចេកវិទ្យា និងព័ត៌មានដែលខ្លួនត្រូវការ ដើម្បីពង្រីកផលិតកម្មវ៉ាក់សាំង ទូទាំងពិភព លោក មិនថាតែហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ ឬត្រូវបានបង្កើតថ្មីនោះទេ។

លោកទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិល ការកិច្ចខិតខំប្រឹងប្រែងទទួលបានការចាក់ វ៉ាក់សាំងទាំងអស់គ្នាជាប្រយោជន៍ឯកជន និងសាធារណៈ។  យើងត្រូវតែអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងអស់ចែករំលែកបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញារបស់ពួកគេដោយបើកចំហហើយសម្រាប់រដ្ឋាភិបាលដើម្បីធានាថាវ៉ាក់សាំងការពារអាយកូវីដ-១៩ ត្រូវបានប្រកាសជាសាធារណៈ។ យើងអាចមើលឧទាហរណ៍ពីអតីតកាលដូចជាការរីករាលដាលនៃជំងឺអេដស៍និងជួយសង្គ្រោះពិភពលោកដូចដែលយើងបានធ្វើជាមួយថ្នាំប្រឆាំងនឹងមេរោគអេដស៍ត្រូវបានផ្សព្វផ្សាយជាសកលដើម្បីសង្គ្រោះជីវិត។

លោក ស៊ន សុទ្ធារិទ្ធ បានឱ្យដឹងដែរថា គម្លាតនៃធនធានដើម្បីដោះស្រាយស្ថានការណ៍រវាងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងមានប្រាក់ចំណូលទាប គឺធំធេងណាស់។ ជាមួយនឹងដែនកំណត់ ប៉ាតង់ និងកម្មសិទ្ធិបញ្ញាការទទួលបានការចាក់វ៉ាក់សាំងមិនអាចត្រូវបានធ្វើឱ្យប្រសើរឡើងបានលឿន ដើម្បីតាមទាន់ការបំផ្លិចបំផ្លាញនៃកូវីដ-១៩  ដែលកំពុងបង្កឡើយ។លោកបានបន្ថែមទៀតថា សារៈសំខាន់នៃការលើកលែង ឬមិនចាំបាច់មានប៉ាតង់នៃការផលិត វ៉ាក់សាំងឬថ្នាំប្រឆាំងវីរុសកូវីដ១៩ ដើម្បីដោះស្រាយស្ថានភាពការចម្លង កូវីដ១៩ យើងត្រូវដឹងថាបានចាប់ផ្តើមការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ហើយបានប្រយុទ្ធតាំងពីដំណាក់កាលដំបូងនៃជំងឺរាតត្បាតនៅពេលចាប់តាំងពីការបង្កើតការព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងមេរោគអេដស៍ក៏មិនបានគ្រប់គ្រាន់និងទាន់ពេលវេលាដែលធ្វើឲ្យបាត់បង់ជីវិតដោយសារបញ្ហាការផលិតថ្នាំ តែពេលនេះ កំហុសដដែលនោះមិនត្រូវបានបង្កើតឡើងដោយសារការផលិតវ៉ាក់សាំងទេប៉ុន្តែ យើងកំពុងដើរលើផ្លូវនោះដោយព្រួយបារម្មណ៏ប្រសិន បើក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោកមិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីចាក់វ៉ាក់សាំងការពារពិភពលោករបស់យើង៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖