ឥណ្ឌូនេស៊ីបានសម្រេចហាមប្រាមជនបរទេសទាំងឡាយណាដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចូលក្នុងប្រទេសរបស់ខ្លួននោះឡើយ។ ការហាមប្រាមនេះគឺជាការខិតខំដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ដែលអាចឆ្លងចូលពីជនបរទេស។
សារព័ត៌មាន Nikkei Review នៅថ្ងៃទី៥ខែកក្កដា បានដកស្រង់ប្រភពព័ត៌មានពីគណៈកម្មការប្រឆាំងកូវីដ-១៩ ដែលបានឱ្យដឹងថា ជនបរទេសដែលចង់ចូលក្នុងទឹកដីឥណ្ឌូនេស៊ីគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូស។ មិនតែប៉ុណ្ណោះគឺត្រូវតែមានលិខិតបញ្ជាក់ពីការធ្វើតេស្តងវិជ្ជមានកូវីដ-១៩ផងដែរ ។ បើទោះបីបានចាក់វ៉ាក់សាំងរួច និងមានលិខិតបញ្ជាក់អវិជ្ជមានកូវីដក្តី តែត្រូវធ្វើចត្តាឡីស័ករយៈពេល៨ថ្ងៃផងដែរ គឺច្រើនជាងមុនដែលមានតែ៥ថ្ងៃប៉ុណ្ណោះ។
លោក Ganip Warsito ប្រធានក្រុមប្រឆាំងកូវីដ-១៩ របស់ឥណ្ឌូនេស៊ី បានឱ្យដឹងថា ក្រុមប្រឆាំងកូវីដ -១៩ របស់ប្រទេសនេះ បានឱ្យដឹងថា រដ្ឋាភិបាលយល់យ៉ាងច្បាស់ថា កូវីដ-១៩បំប្លែងខ្លួនថ្មីកំពុងរាលដាលនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ដូច្នេះឥណ្ឌូនេស៊ីត្រូវមានវិធានការតឹងតែង ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋ។
កាលពីថ្ងៃទី៤ខែកក្កដា ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ សរុបកើនឡើងដល់ទៅ ២៧.២៣៣នាក់ ក្នុងរយៈពេល២៤ម៉ោង និងមានអ្នកស្លាប់ដល់ទៅ ៥៥៥នាក់ ៕ដោយ៖ ធីរីណា
រូបភាព៖AFP/TTXVN