ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយទិញអស់ ១៤៣លានផោន Barcelonaប្រកាសលក់ Philippe Coutinho ត្រឹមតែ២១លានផោនពេលនេះ

ចែករំលែក៖

យោងតាមប្រភពព័ត៌មានDailymail ក្លិបបាល់ទាត់ Barcelona ប្រកាសលក់កីឡាករប្រេស៊ីល Philippe Coutinho ត្រឹមតម្លៃតែ២១លានផោនប៉ុណ្ណោះ ដោយកាលពីបីឆ្នាំកន្លះមុន ពួកគេបានទិញកីឡាករនេះក្នុងតំលៃរហូតដល់ទៅ ១៤៣លានផោន។

ក្លិបយក្សអេស្ប៉ាញ Barcelona បានចាយលុយច្រើនសន្ធឹកសន្ធប់ទិញ Philippe Coutinho កាលពីឆ្នាំ២០១៨ ប៉ុន្តែកីឡាករវ័យ២៩ឆ្នាំនេះ មិនបានបង្ហាញថ្វីជើងឲ្យសមនឹងតម្លៃខ្លួនឡើយ ហើយត្រូវបានក្លិបBayern Munich ខ្ចីជើងពេញមួយរដូវកាល ២០១៩-២០២០

បច្ចុប្បន្នដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចពីការរីករាលដាលជំងឺកូវីដ-១៩ ផង ក្លិបBacelonaហ៊ានខាតលុយ ១២៤លានផោនដើម្បីលក់កីឡាករប្រេស៊ីលនេះចេញ បើទោះបីជាលោក Ronald Koeman អ្នកចាត់ការទូរទៅក្លិបធ្លាប់បានបញ្ជាក់ថាគាត់នឹងជាប់ជាកីឡាករជម្រើសដំបូងនៅរដូវកាលថ្មី។​

ក្រោយពេលមានដំណឹងបែបនេះ ក្រុមដែលចាប់អារម្មណ៍ទិញកីឡាករPhilippe Coutinho មានដូចជាក្លិបកាំភ្លើងធំArsenalរបស់អង់គ្លេស និងក្លិបAC Milanរបស់អុីតាលី៕ ដោយ៖ ភារៈ

 


ចែករំលែក៖