ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! ឃ្លាំងផ្ទុកសម្ភាររោងការ និងរោងបុណ្យផ្សេងៗសម្រាប់ជួលត្រូវបានអគ្គិភ័យឆាបឆេះយ៉ោងសន្ធោសន្ធៅ (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យឆេះឃ្លាំងទុកសម្ភាររេោងការនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ 114R ក្បែរបុរី ជីបម៉ុង ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

  តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញមផ្សែងហុយចេញពីក្នុងឃ្លាំងរហូតបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យប្រជាពលរដ្ឋជួយពន្លត់មិនឈ្នះ ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញមកជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ។

  លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាជាងជាច្រើនគ្រឿង និងរថយន្តជំនួយផ្សេងៗទៀត បានចេញមកធ្វើអន្តរាគមន៍ដោយបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

  ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើពេលវេលាប្រមាណជិត២ម៉ោងទើបអគ្គិភ័យរលត់ជាស្ថាពរ។ ចំពោះការខូចខាត គឺឆេះឃ្លាំងស្ទើរតែទាំងស្រុង ហើយសម្ភារខាងក្នុងមានរថយន្តដឹកសម្ភារចំនួន៣គ្រឿង កំណាត់ព្រំ និងឈើផ្សេងៗទៀតផងដែរ តែចំពោះមនុស្សមិនមានការបញ្ជាក់ថាមានអ្នកគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖