ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ដែលបណ្តាលឲ្យខូចខាតផ្ទះចំនួន៦៦ខ្នងស្ថិតនៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ។ ក្នុងនោះថវិកាបានផ្ដល់ជូនគឺទៅតាមកម្រិតដែលខូចខាត ។ ចំពោះគ្រួសាររងគ្រោះកម្រិតធ្ងន់ចំនួន៩គ្រួសារក្នុង១គ្រួសារផ្ដល់បន្ថែមជូន តង់ចំនួន១ និងថវិកាចំនួន៣០០,០០០រៀល និងគ្រួសាររងគ្រោះកម្រិតស្រាលចំនួន៥៧គ្រួសារក្នុង១គ្រួសារទទួលបានថវិកា១០០,០០០រៀល ។
កម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តសូភាសរង្សី ស្ថិតក្នុងភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងមានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកស្ទឹងត្រង់ ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរងគ្រោះចំនួន៦៦គ្រួសារ ។
ក្ក្នុងឱកាសនោះលោកអភិបាលខេត្តកំពង់ចាម ក៏បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៦៦គ្រួសារ ដោយមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ អាវយឺត៤អាវ និងឃីត១កញ្ចប់ផងដែរ៕
ដោយ ៖ វណ្ណៈ