ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្ត​កំពង់ចាម​អញ្ជើញចែក​អំណោយ​ជូនដល់ពលរដ្ឋ​រងគ្រោះ​ដោយគ្រោះធម្មជាតិ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួម​ក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់​ដែលបណ្តាលឲ្យខូចខាតផ្ទះចំនួន​៦៦ខ្នងស្ថិតនៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់​ ។ ក្នុងនោះថវិកា​បានផ្ដល់​ជូនគឺទៅតាមកម្រិតដែលខូចខាត​ ។ ចំពោះគ្រួ​សាររងគ្រោះកម្រិតធ្ងន់​ចំនួន៩គ្រួសារ​ក្នុង១គ្រួសារ​ផ្ដល់បន្ថែមជូន​ តង់ចំនួន១​ និងថវិកាចំនួន​៣០០,០០០រៀល​ និងគ្រួសាររងគ្រោះកម្រិតស្រាលចំនួន​៥៧គ្រួសារ​ក្នុង១គ្រួសារទទួលបានថវិកា១០០,០០០រៀល​ ។ 

កម្មវិធីនេះប្រព្រឹត្តទៅនៅ​ក្នុងបរិវេណ​វត្តសូភាស​រង្សី​  ស្ថិតក្នុងភូមិសូភាស​ ឃុំ​សូភាស​ ស្រុកស្ទឹងត្រង់​ នារសៀល​​ថ្ងៃទី​ ០៦​ ខែកក្កដា​ ឆ្នាំ​២០២១ ​ក្រោមអធិបតីភាព​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ និងមានការអញ្ជេីញចូលរួមពីសំណាក់​ លោក​ លោក​ស្រី​ អភិបាលរងខេត្ត លោកនាយក​រដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ លោក-លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកអភិបាលស្រុក​ស្ទឹងត្រង់​​ ក្រុមការងារ​កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋរងគ្រោះចំនួន​៦៦​គ្រួសារ​ ។ 

  ក្ក្នុងឱកាសនោះលោកអភិបាលខេត្តកំពង់ចាម​ ក៏បាននាំយកអំណោយមនុស្សធម៌របស់​សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ 

ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទ​ក្រហមកម្ពុជា​ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន​៦៦គ្រួសារ​ ដោយមួយគ្រួសារៗទទួល​បាន​៖​ អង្ករ​២៥គីឡូក្រាម​ មី​១​កេស​ ត្រីខ​១០​កំប៉ុង​ ទឹកស៊ីអុីវ​១យួរ​ ទឹកត្រី​១​យួរ​ អាវ​យឺត​៤អាវ​ និង​ឃីត​១កញ្ចប់​ផងដែរ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖