ព័ត៌មានទាន់ហេតុការណ៍៖

ឆមាស​ទីមួយ​ដើមឆ្នាំ​កម្ពុ​ជាមាន​ករណី​ផ្ទុះ​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​សរុប​ចំនួន ២២ លើក

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​បានបញ្ជាក់ដឹងថាមានជនរងគ្រោះ​ដោយសារ​មីន និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​កម្ពុជា (CMVIS)​រាប់សិបលានគ្រាប់​អះអាងថា ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២១ មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន២២​លើក ដែល​បាន​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ស្លាប់ និង​របួស​សរុប​ចំនួន ២៦​នាក់​។​

​ប្រភព​ដដែល​បាន​អះអាងថា តួលេខ​នេះ​បាន​ថយចុះ ៣២% ប្រៀបធៀប​នឹង រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែលមាន​ជនរងគ្រោះ ៣៨​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ដោយសារមីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ត្រូវបាន​ធានា​នូវ​ប្រសិទ្ធភាព និង​គុណភាព ដោយ​ការិយាល័យ CMVIS រក្សាទុក​នូវក្នុង​ប្រព័ន្ធ​ទិន្នន័យ​ថ្នាក់ជាតិ ដើម្បី​ចែកចាយ​ជូន​ប្រតិបត្តិ​ករ​សកម្មភាព​មីន ស្ថាប័ន​ជាតិ និង​អន្តរជាតិ​តាម​តម្រូវការ ចាំបាច់​របស់​ពួកគេ​។​

​គួរបញ្ជាក់ថាក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ក្រុមការងារ CMVIS បានផ្តល់​សារ​អប់រំ​កាត់បន្ថយ គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​តំបន់​ដែលមាន​ហានិភ័យ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន ២០៥០​នាក់​។ 

ក្នុងនោះ​ផងដែរ​ប្រជាពលរដ្ឋ​បានផ្តល់​ព័ត៌មាន​ពី​ទីតាំង​គ្រាប់​នៅតាម​មូលដ្ឋាន​បាន​ចំនួន ៦២​គ្រាប់ និង​បាន​រាយការណ៍​បន្តទៅ​ប្រតិបត្តិ​ករ​សកម្មភាព​មីន ដើម្បី​យកចេញ និង​កំទេចចោល​បាន​ទាន់ពេលវេលា​៕​

ដោយ៖ អរុណរះ


ចែករំលែក៖