ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកំពង់ចាម បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ០២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម៖ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ” នៅ មិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុង ខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមាន កូវីដ-១៩ ដោយត្រូវបន្តសុពលភាពនៃការអនុវត្តរយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ និងសូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវសេចក្ដីណែនាំរបស់រដ្ឋបាល ខេត្តកំពង់ចាម លេខ០១១/២១ស.ណ.ន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តនូវវិធានការ រដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះ ក្នុងករណីរកឃើញ ប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ក្នុងនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន ៖

១ – សកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សាររាត្រី ផ្សារ ទំនើប ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាព អ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ ម៉ោង ០៣:០០ នាទីព្រឹកជាកំហិត ។

២ – ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។៣ – ការប្រមូលផ្តុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្តសប្បាយនានានៅតាម គេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន រួមនឹងការជួបជុំបែបសាសនា ឬការថ្វាយបង្គំ។

បន្ថែមពីវិធានការរដ្ឋបាលខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ឃុំ សង្កាត់, មន្ទីរ អង្គភាព ជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍សេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត លេខ០១០/២១ សណន ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍ ២០-កុម្ភក់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។

ទទួលបានការណែនាំនេះ សូមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក លោក-លោកស្រីប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ ស្ថាប័នពាក់ព័ន្ធដទៃទៀត និងបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយ រដ្ឋបាលខេត្តកំពង់ចាម ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តកំពង់ចាម ដែល បានដាក់ចេញ និងត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ» រួមនឹងកែប្រែទម្លាប់នៃការ រស់នៅសម្របតាមបិរបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍វិធានការអនាម័យ តាមការណែនាំរបស់ក្រសួង សុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពី ជំងឺដ៏មហាប្រល័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖