ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ៖ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ (ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ) ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ សូមប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀល​ថ្ងៃ​ពុធ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ ដោយ​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ (ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ) ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ សូមប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំង។នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ បានបញ្ជាក់ថា​ ចំពោះ​ទីតាំងដែលត្រូវចាក់វ៉ាកសាំង​ គឺស្ថិត​នៅសាលាអនុវិទ្យាល័យ-បឋមសិក្សាតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ (រៀងរាល់ម៉ោងធ្វើការ រូបទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ និងត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

ដូចនេះក្នុងករណីបងប្អូនប្រជាពលរដ្ឋណាម្នាក់ខកខានមិនបានចាក់វ៉ាក់សាំងតាមការកំណត់នេះទេ រដ្ឋបាលខេត្តព្រះសីហនុ
មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនទៀតឡើយ៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ មានដូចខាងក្រោម​៖

ដោយ​៖សហការី​


ចែករំលែក៖