ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ដោយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ (ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ) ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ សូមប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំង។នៅក្នុងសំណេរហ្វេសប៊ុករបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ចំពោះទីតាំងដែលត្រូវចាក់វ៉ាកសាំង គឺស្ថិតនៅសាលាអនុវិទ្យាល័យ-បឋមសិក្សាតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ (រៀងរាល់ម៉ោងធ្វើការ រូបទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ និងត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
ដូចនេះក្នុងករណីបងប្អូនប្រជាពលរដ្ឋណាម្នាក់ខកខានមិនបានចាក់វ៉ាក់សាំងតាមការកំណត់នេះទេ រដ្ឋបាលខេត្តព្រះសីហនុ
មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនទៀតឡើយ៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖
ដោយ៖សហការី