ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ឲ្យប្រជាពលរដ្ឋឬមន្រ្តីណាដែលរងភាពអយុត្តិធម៌ អាចផ្ញើសំណុំរឿងចូលអាខោន facebook សម្តេច បាន !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន បើកភ្លើងខៀវឲ្យប្រជាពលរដ្ឋឬមន្រ្តីណាដែលរងភាពអយុត្តិធម៌ អាចផ្ញើសំណុំរឿងចូលអាខោន facebook សម្តេច បាន មានន័យថា, សម្តេចត្រូវទាមទារអោយមានភាពយុត្តិធម៌ក្នុងសង្គម ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។ 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា, “ហ្វេសប៊ុក ខ្ញុំបើកចំហ ពាក់ព័ន្ធចៅហ្វាយខេត្ត ចៅហ្វាយរងខេត្ត  ពាក់ព័ន្ធចៅហ្វាយស្រុក ពាក់ព័ន្ធមន្រ្តីណាក៏ដោយខ្ញុំបើកចំហ បញ្ជូនមកឲ្យតែមានភស្តុតាងគ្រប់គ្រាន់ ខ្ញុំដោះស្រាយជូន ប្រកបដោយយុត្តិធម៌ ខ្ញុំហ៊ានធានាមន្រ្តីណាដោះស្រាយមិនកើតដូរមន្ត្រីថ្មី សម្រាប់ដោះស្រាយបន្ត “។

សម្តេចមានប្រសាសន៍បន្តថា, អរគុណ ដល់ប្រជាពលរដ្ឋដែលបានផ្ញើមក ហើយរឿងទាំងអស់ហ្នឹង មិនមែនជារឿងនយោបាយអីទេ សុទ្ធតែជារឿងពិត ឥឡូវស្រួលណាស់បើថារាយការណ៍ទៅប៉ូលិសប៉ុស្តិ៍ ប៉ូលិសប៉ុស្តិ៍ធ្វើព្រងើយកន្តើយ មិនចាប់អារម្មណ៍ មិនមានវិធានការ យើងមានបណ្តាញហ្វេសប៊ុក ព៌ត័មានសង្គមច្រើនណាស់  ខ្ញុំក៏មានហ្វេសប៊ុកដែរ ដាក់តាមនិងទៅងាយស្រួលនិងលឿនទាំងអស់គ្នា ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖