ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Atlanta United បណ្តេញអ្នកចាត់ការទូទៅ Gabriel Heinze បន្ទាប់ពីដឹកនាំបាន១៣ប្រកួត

ចែករំលែក៖

អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United លោក Gabriel Heinze ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិប Atlanta United ដែលលេងនៅលីកកំពូលអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកចន្ទ ទី១៩ កក្កដានេះ។

បុរសវ័យ៤៣ឆ្នាំរូបនេះបានឈ្នះការប្រកួតតែ២លើកគត់ក្នុងចំណោមការប្រកួត១៣លើករបស់លោកធ្វើឱ្យក្លិបឈរនៅលេខរៀង១០ក្នុងលីកកំពូលអាមេរិក MLS ។ ជំនួយការគ្រូបង្វឹកលោក Rob Valentino នឹងចូលកាន់តំណែងនេះបណ្តោះអាសន្ន។

ប្រធានក្លិប Atlanta United លោក Darren Eales បាននិយាយថា “នេះពិតជាមិនមែនជាការសម្រេចចិត្តដែលយើងចង់ធ្វើនៅពេលនេះក្នុងរដូវកាលរបស់យើងទេ ប៉ុន្តែវាជាការត្រឹមត្រូវសម្រាប់ក្លិប។ Gabriel Heinze គឺជាគ្រូបង្វឹកដែលមានទេពកោសល្យ ហើយពិតជាចង់ដឹកនាំក្រុមរបស់គាត់ និងកីឡាបាល់ទាត់។ យើងសូមថ្លែងអំណរគុណចំពោះគាត់ចំពោះការងារនេះ ហើយសូមជូនពរឱ្យគាត់មានសុខភាពល្អនាពេលអនាគត” ។

ក្លិប Atlanta United ដែលបានឈ្នះពានរង្វាន់ MLS នៅឆ្នាំ២០១៨ ក្នុងរដូវកាលទី២ របស់ពួកគេក្នុងនាមជាក្លិបឡើងមកលីកកំពូលបានចេញសេចក្តីថ្លែងការណ៍មួយថា បញ្ហាជាច្រើនទាក់ទងនឹងភាពជាអ្នកដឹកនាំប្រចាំថ្ងៃរបស់ក្រុមនាំឱ្យមានការបណ្តេញលោក Gabriel Heinze ចេញ។

អតីតខ្សែការពាររបស់ក្លិប Real Madrid, Paris St-Germain និង Roma រូបនេះ ត្រូវបានតែងតាំងនៅខែធ្នូក្នុងនាមជាគ្រូបង្វឹកជំនួសលោក Frank de Boer សញ្ជាតិហូឡង់ដែលបានចាកចេញកាលពីខែកក្កដាបន្ទាប់ពីការដឹកនាំក្រុមមិនសូវល្អនៅក្នុងការប្រកួត MLS ។

អតីតកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៧២ឆ្នាំ លោក Gabriel Heinze ធ្លាប់បានជួយក្រុមបិសាចក្រហម Manchester United ឈ្នះជើងឯក Premier League ក្នុងឆ្នាំ២០០៧ បានផ្លាស់ទៅលេងនៅលីកកំពូលអាមេរិក MLS បន្ទាប់ពីអវត្តមានរយៈពេល៣ឆ្នាំនៅកីឡដ្ឋាន Velez Sarsfield ។ ថ្មីៗនេះគាត់ត្រូវបានគេរិះគន់ចំពោះការទិញកីឡាករ Josef Martinez ដែលមានតម្លៃថ្លៃគួរសម និងអាចហ្វឹកហាត់ឆ្ងាយពីក្លិបផងដែរ ៕

(រូបថត ៖ BBC Sport) ដោយ៖ភារៈ


ចែករំលែក៖