ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១. ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៦នាក់ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ-១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញល…ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ-១៩ ចំនួន ៣៨នាក់ ស្រី ២០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅចង់អោយត្រូវបន្តធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ ដោយឡែក ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជក់ ចំនួន ០១នាក់ បានទទួលមរណភាព។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.៤៨៩នាក់ ស្រី ៨៤៨នាក់ ក្នុងនោះបានជាសះស្បើយចំនួន១.០០០នាក់ ស្រី ៥៧៣នាក់ ស្លាប់ចំនួន ៣១នាក់ ស្រី ១៦នាក់ និងកំពុងសម្រាក ព្យាបាលចំនួន ៤៥៨នាក់ ស្រី ២៥៩នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ ៖ សិលា