ព័ត៌មានទាន់ហេតុការណ៍៖

Everton ទិញបានខ្សែបម្រើ Andros Townsend និងអ្នកចាំទី AsmirBegovic ត្រៀមប្រជែងពានរដូវកាលខាងមុខ

ចែករំលែក៖

ក្លិបស្ករគ្រាប់ Everton បានចុះកុងត្រាជាមួយអតីតខ្សែបម្រើស្លាបអង់គ្លេស Andros Townsend និងអ្នកចាំទី Asmir Begovic ដែលមានបទពិសោធន៍។

BBC Sport បានផ្សាយថា ខ្សែបម្រើ Townsend មានវ័យ៣០ឆ្នាំបានចូលរួមក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចប់កិច្ចសន្យានៅក្លិប Crystal Palace ហើយបានចុះកុងត្រារយៈពេល២ឆ្នាំជាមួយ Evertonរីឯ Begovic មានវ័យ៣៤ឆ្នាំបានទិញពីក្លិប Bournemouth ក្នុងកិច្ចសន្យា១២ខែជាមួយនឹងជម្រើសមួយឆ្នាំទៀត។

Begovic ដែលនឹងផ្តល់ការគាំទ្រដល់អ្នកចាំទី Jordan Pickford បាននិយាយថា អ្វីគ្រប់យ៉ាងគឺមានសម្រាប់យើងដើម្បីទទួលបានជោគជ័យការមកដល់របស់ Townsend នៅកីឡដ្ឋាន Goodison Park បានឃើញគាត់បានជួបជុំជាមួយអ្នកចាត់ការថ្មីរបស់ Everton គឺលោក Rafael Benitez ដែលគាត់បានធ្វើការនៅ Newcastle United

គាត់បាននិយាយថាEverton គឺជាក្លិបដ៏ធំមួយ ខ្ញុំចង់បង្ហាញថាខ្ញុំល្អគ្រប់គ្រាន់ដើម្បីក្លាយជាកីឡាករសំខាន់ម្នាក់នៅទីនេះ

Townsend ដែលបាបង្ហាញខ្លួនចំនួន១៣ដងឲ្យក្រុមជម្រើសជាតិបានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្លិបយុវជន Tottenham Hotspur ដោយចំណាយពេល៧ឆ្នាំ មុនពេលផ្លាស់ទៅ Newcastle នៅខែមករាឆ្នាំ២០១៦ ។ គាត់បានចំណាយពេលត្រឹមតែកន្លះរដូវកាលមុន មុនពេលចូលរួមជាមួយ Crystal Palace បន្ទាប់ពីក្រុម Newcastle ត្រូវបានកាត់ចោលទៅលេងនៅលីគទី២របស់អង់គ្លេស ហើយបានចំណាយពេល៥ឆ្នាំនៅឯកីឡដ្ឋាន Eagles

Townsend បានបន្តថា ចំណុចខ្លាំងរបស់ខ្ញុំគឺខ្ញុំអាចលេងបាល់ដោយប្រើជើងឆ្វេងឬស្ដាំ ហើយខ្ញុំអាចទទួលបាល់ចូលប្រអប់។

ខ្ញុំចូលចិត្តរកគ្រាប់បាល់បញ្ចូលទី  ហើយខ្ញុំខិតខំប្រឹងប្រែងរកគ្រាប់បាល់ដែលជាអ្វីដែលខ្ញុំធ្វើបានល្អ។ ការងាររបស់ខ្ញុំឥឡូវនេះគឺបង្ហាញថា ខ្ញុំពិតជាល្អគ្រប់គ្រាន់ដើម្បីក្លាយជាផ្នែកមួយដ៏សំខាន់នៃក្លិបបាល់ទាត់នេះ ហើយនោះជាអ្វីដែលខ្ញុំខិតខំប្រឹងប្រែងហ្វឹកហាត់ នៅពេលណាដែលខ្ញុំមានឱកាសក្នុងរដូវកាលមុន” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport )


ចែករំលែក៖