ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដព្រូសបោះពួយយ៉ាងលឿនរេចង្កូតទៅបោកនឹងដើមដូងប្រេង តែសំណាងល្អមិនមានអ្នករងគ្រោះថ្នាក់

ចែករំលែក៖

  ខេត្តព្រះសីហនុ ៖ ពិតជាសំណាងណាស់ខណៈដែលរថយន្តព្រូសមួយគ្រឿងបានបោះពួយក្នុងល្បឿនលឿនហើយបានរេចង្កូតធ្លាក់ផ្លូវទៅបោកនឹងដើមដូងប្រេងមួយដើមចំពាក់កណ្ដាលរថយន្ត តែមិនបណ្ដាលឲ្យអ្នកបើកបរឬនរណាផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍នេះឡើយ។

 ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង២០នាទីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២១ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

  សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ខាងលើជារថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BE-2342  ក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលមានអ្នកបើកបរ ឈ្មោះ ហ៊ុន សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលបើកមកដល់ចំណុចកេីតហេតុខាងលេីរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃធ្លាក់ប្រឡាយទៅប៉ះដើមដូងប្រេង តែមិនបណ្តាលឱ្យរងរបួសដល់អ្នកបេីកបររថយន្តឡេីយ ។

 ក្រោយកើតហេតុម្ចាស់រថយន្តបានជួលរថយន្តស្ទូចមកស្ទូចយករថយន្តរបស់គាត់ទៅជួសជុលនៅឯយានដ្ឋាន៕

ដោយ៖ ស សម


ចែករំលែក៖