ព័ត៌មានទាន់ហេតុការណ៍៖

លោក Louis van Gaal គ្រោងវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិប្រទេសហូឡង់វិញ

ចែករំលែក៖

លោក Louis van Gaal គ្រោងនឹងវិលត្រឡប់មកវិញក្នុងនាមជាគ្រូបង្វឹកនៃប្រទេសហូឡង់ជាមួយនឹងការតែងតាំងលោកសម្រាប់ការបំពេញមុខងារជាលើកទី៣ដែលរំពឹងថា នឹងត្រូវបានបញ្ជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

បុរសវ័យ៦៩ឆ្នាំរូបនេះនឹងជំនួសលោក Frank de Boer ដែលបានលាឈប់ពីតំណែងបន្ទាប់ពីហូឡង់ត្រូវបានផ្តួលដោយសាធារណរដ្ឋឆេកក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុបកាលពីខែមុន។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយកាលពីថ្ងៃសុក្រថា លោក Van Gaal នឹងតែងតាំងលោក Danny Blind អតីតគ្រូបង្វឹករបស់ប្រទេសហូឡង់ និងលោក Henk Fraser មកពីក្លិប Sparta Rotterdam ក្នុងនាមជាជំនួយការរបស់គាត់ ហើយតែងតាំងលោក Frans Hoek ជាគ្រូបង្វឹកអ្នកចាំទីរបស់គាត់។

លោកPatrick Lodewijks   ដែលជាគ្រូបង្វឹកអ្នកចាំទីចាប់តាំងពីឆ្នាំ២០១៨ បានសម្តែងការខកចិត្តនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍នៅពេលត្រូវបានគេប្រាប់ថា លោកនឹងត្រូវជំនួស ខណៈដែលក្លិប Sparta បានបញ្ជាក់ពីវិធីសាស្រ្តចំពោះលោក Henk Fraserដែលនឹងបន្តតួនាទីពីរ។

លោក Van Gaal ត្រូវបានគេរំពឹងទុកបន្ទាប់ពីការចាកចេញរបស់ De Boer ជាមួយប្រធានសមាគមបាល់ទាត់ហូឡង់ លោក Nico-Jan Hoogma បានប្រាប់អ្នកយកព័ត៌មានថា ពួកគេកំពុងស្វែងរកបុគ្គលិកលក្ខណៈរឹងមាំម្នាក់ដើម្បីកាន់កាប់តំណែងនេះលោក Van Gaal ត្រូវបានតែងតាំងជាគ្រូបង្វឹកជនជាតិហុឡង់ដំបូងកាលពីខែកញ្ញា ឆ្នាំ២០០០ ប៉ុន្តែបានលាលែងពីតំណែងតែជាងមួយឆ្នាំក្រោយមកនៅពេលហុល្លង់ ខកខានមិនបានចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០០២ គាត់បានវិលត្រឡប់មកនៅខែសីហា ឆ្នាំ២០១២ និងបានដឹកនាំក្រុមជម្រើសជាតិហុល្លង់ទៅកាន់ចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល។ ក្នុងរយៈពេល៧ឆ្នាំចាប់តាំងពីពេលនោះជនជាតិហុល្លង់មានគ្រូបង្វឹកចំនួន៧នាក់ជាបន្តបន្ទាប់ ដូចជា លោក Guus Hiddink, Blind, Fred Grim, Dick Advocaat, Ronald Koeman, Dwight Lodeweges និងលោក De Boer

លោក Van Gaal នឹងមានពេលវេលាតិចតួចក្នុងការរៀបចំក្រុម ខណៈដែលហូឡង់លេងវគ្គជម្រុះ World Cup ចំនួន៣ក្នុងរយៈពេលចន្លោះពី៧ថ្ងៃក្នុងខែកញ្ញាគឺប៉ះន័រវែសនៅថ្ងៃទី១ ខែកញ្ញា ហើយបន្ទាប់មកប៉ះម៉ុងតេណេហ្គ្រោ, ថ្ងៃក្រោយមកប៉ះតួកគីនៅថ្ងៃទី៧ ខែកញ្ញា។ នៅក្នុងខែមីនាប្រទេសទួរគីបានផ្តួលហូឡង់ ៤-២ ក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុងវគ្គជម្រុះតាមពូលការប្រកួតបើកឆាកពូលG ក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖