ក្រោយការចាប់ខ្លួនបុរសជនជាតិអង់គ្លេស លោក Benjamin Glynn នៅតែបដិសេធមិនពាក់ម៉ាស់ហើយប្រឆាំងនឹងការអនុវត្តច្បាប់របស់កម្លាំងប៉ូលិសសិង្ហបុរីទៀត ។
លោក Benjamin Glynn អាយុ៤០ឆ្នាំ បានរស់នៅនិងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ត្រូវបានចាប់ខ្លួននិងកាត់ទោសពីបទមិនគោរពច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ បុរសខាងលើបានបំពានច្បាប់មិនពាក់ម៉ាស់នៅទីសាធារណៈ ហើយសូម្បីតែពេលបង្ហាញខ្លួនក្នុងតុលាការក៏មិនព្រមពាក់ម៉ាស់ដែរ។
តាមការចោទប្រកាន់ បុរសខាងលើ នឹងត្រូវជាប់គុក៦ខែ និងពិន័យជាទឹកប្រាក់១ម៉ឺនដុល្លារ ហើយប្រឈមនឹងការចោទប្រកាន់ផ្សេងទៀតមាន បំផ្លាញសន្តិសុខសាធារណៈជាដើម។ នៅពេលនេះដែរអ្នកនាំពាក្យការិយាល័យទំនាក់ទំនងកិច្ចការបរទេសអង់គ្លេស បានលើកឡើងថា និងជួយធ្វើអន្តរាគមន៍ដល់ Glynn ពេលឡើងទៅកាន់តុលាការ។
សិង្ហបុរី បានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់កូវីដ-១៩ មិនឱ្យឆ្លងរាលដាលនៅក្នុងប្រទេសនេះ។ គិតមកដល់ពេលនេះសិង្ហបុរីមានករណីឆ្លងកូវីដ-១៩ សរុបជាង៦៤ពាន់នាក់ និងស្លាប់៣៦នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក សិង្ហបុរីមានករណីឆ្លងកូវីដ-១៩ ១៣០នាក់៕ដោយ៖ ធីរីណា
លោកBenjamin Glynn(ប្រភពរូប៖zingnews.vn)