ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្ដោងធុនធំបេីកបុកម៉ូតូខ្ទាតចូលកន្លែងលក់ដូរមួយកន្លែង រួចព្យាយាមបើករត់ តែត្រូវប្រពលរដ្ឋដេញឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្តោងធុនធំមួយគ្រឿងដែលពាក់ស្លាកលេខខេមរភូមិន្ទដាក់ឡូហ្គោ(កងដឹកជញ្ជូនM70)បានបើកបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងខ្ទាតចូលកន្លែងគេលក់ដូរបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល​។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២៦ ខែកក្កដា នៅចំណុចក្បែរមន្ទីរពេទ្យសែនជ័យតាមបណ្ដោយផ្លូវណតប៊្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ក្បែរខ្លោងទ្វារច្រកចូលវត្ត សំរោងអណ្តែត តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់បានមកវិញ រួចទំនាក់ទំនងទៅសមត្ថកិច្ច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1I-5255ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីត្បូងទៅជើងខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តសណ្តោងធុនធំមួយគ្រឿងម៉ាកFUSOក្បាលពណ៍ទឹកដោះគោចាស់ ពាក់ស្លាកលេខខេមរភូមិន្ទ02-3-0185 បិទឡូហ្គោ(កងដឹកជញ្ជូនM70)បើកមកពីក្រោយស្របគ្នាជ្រុលចង្កូតទៅបុកម៉ូតូបណ្តាលឲ្យខ្ទាតមកខាងស្ដាំដៃចូលកន្លែងលក់ដូរមួយកន្លែង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសបន្តិចបន្តួច​។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់គេចរហូតដល់ក្បែរច្រកចូលខខ្លោងទ្វារវត្តសំរោងអណ្ដែតត្រូវបានបងប្អូនជាពលរដ្ឋនាំគ្នាដេញស្ទាក់ជាប់បានវិញ រួចទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុដើម្បីឱ្យជួយធ្វើអន្តរាគមន៍។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង។ បន្ទាប់មកក៏មានតំណាងខាងរថយន្តបានចុះមកដល់រួចបានធ្វើការចរចានិងសម្របសម្រួលគ្នាជាមួយខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖