ព័ត៌មានទាន់ហេតុការណ៍៖

Celtic រងបរាជ័យថ្ងៃបើកឆាកលីគកំពូលស្កុតឡេនក្រោមថ្វីជើង Hearts ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ

ចែករំលែក៖

ក្រុមខ្លាំង Celtic បានរងបរាជ័យនៅថ្ងៃបើកឆាកជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ ក្នុងថ្ងៃបើកឆាកប្រកួតលីគកំពូលស្កុតឡេនក្រោមការដឹកនាំរបស់លោក Ange Postecoglou នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ សីហានេះ។

កីឡាករ Mackay-Steven បានស៊ុតបាល់បញ្ចូលទីក្នុងតង់ទី១ នាទីទី៨ ឲ្យក្រុម Hearts ហើយ១គ្រាប់នេះបានបន្តរហូតដល់ចប់វគ្គទី១។ ចូលដល់ការប្រកួតក្នុងវគ្គទី២ កីឡាករ Anthony Ralston របស់ក្រុម Celtic រកបាន១គ្រាប់តាមស្មើវិញ ប៉ុន្តែនៅនាទីទី៨៩ជិតចប់ការប្រកួតទៅហើយ កីឡាករ Souttar របស់ក្រុម Hearts រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្រុម Hearts បានយកឈ្នះក្រុម Celtic ក្នុងលទ្ធផល២ទល់១ ក្នុងថ្ងៃបើកឆាកលីគកំពូលស្កុកឡេនរដូវកាល២០២០២០២១នេះ។

ជ័យជម្នះលើកដំបូងសម្រាប់ក្រុម Hearts លើក្រុម Celtic បានធ្វើឲ្យក្រុម Celtic ចាញ់ជាលើកទី២ក្នុងការប្រកួតលើកបន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Champions League បានបញ្ចប់កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ។

ក្រុមរបស់លោក Postecoglou នៅតែស្វែងរកជ័យជម្នះលើកដំបូងជាមួយនឹងការប្រកួតវគ្គជម្រុះ Europa League ជុំទី៣ជាមួយក្រុមមកពីសាធារណរដ្ឋឆេក FK Jablonec នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយមុនពេលជួប Dundee នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។

ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការប្រកួតវគ្គជម្រុះតាមពូល League Cup បានល្អក្រុម Hearts ក្រោមការដឹកនាំរបស់លោក Robbie Neilson បាឈ្នះប្រកួតក្នុងចំណោម៥រដូវកាលនេះ។

សូមបញ្ជាក់ថា ក្រុម Celtic ធ្វើដំណើរទៅកាន់ទឹកដីសាធារណរដ្ឋឆេកដើម្បីជួបជាមួយក្រុម Jablonec នៅថ្ងៃព្រហស្បតិ៍ មុនពេលទទួលភ្ញៀវក្រុមDundee នៅថ្ងៃអាទិត្យ ខណៈដែលក្រុម Hearts នឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ជាមួយក្រុម St Mirren ក្នុងការប្រកួតលីគកំពូលស្កុតឡេនPremiership  ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖