ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបេីកបុករថយន្តស៊េរីទំនេីបត្រង់ផ្លូវបំបែកជាបួនរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បេីករថយន្តលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តស៊េរីទំនេីបមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតទាំងសងខាងសំណាងមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៤០នាទីយប់​ ថ្ងៃទី២​ ខែសីហា​ ឆ្នាំ​ ២០២១​ នៅចំណុចផ្លូវលេខ៥៧​ កែងផ្លូវលេខ២៩៤​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកALPHARD ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ2BB 2376 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៧​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង​ ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ2H 4504 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៩៤​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តALPHARDពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតទ្វារខាងឆ្វេងយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖