ភ្នំពេញ៖ ស្ត្រីម្នាក់បេីករថយន្តលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តស៊េរីទំនេីបមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតទាំងសងខាងសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២១ នៅចំណុចផ្លូវលេខ៥៧ កែងផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB 2376 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៧ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2H 4504 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តALPHARDពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតទ្វារខាងឆ្វេងយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕
ដោយ៖សុខាសែនជ័យ