រយៈពេលមួយថ្ងៃក្រោយទីក្រុងវូហានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៧នាក់ មន្ត្រីក្នុងទីក្រុងនេះ បានសម្រេចធ្វើតេស្តដល់ពលរដ្ឋទាំងអស់។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៣ខែសីហាបានផ្សាយថា ពលរដ្ឋនៅទីក្រុងវូហានទាំងអស់ ប្រមាណ១១លាននាក់គឺត្រូវធ្វើតេស្ត Axit nucleic ។
ករណីឆ្លងកូវីដ-១៩ នៅទីក្រុងវូហាន ជាប់ពាក់ព័ន្ធនឹងរថភ្លើងដឹកពលករ ។ ទីក្រុងវូហានធ្លាប់ជាទីតាំងឆ្លងកូវីដ-១៩ ដំបូងគេបង្អស់នៅប្រទេសចិន និងនៅលើពិភពលោក កាលពីចុងឆ្នាំ ២០១៩ ។ ពេលនេះទីក្រុងវូហានមានករណីឆ្លងកូវីដ-១៩ជាថ្មីបង្កក្តីបារម្ភយ៉ាងខ្លាំងខណៈវីរុសបំប្លែងខ្លួនថ្មីកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី ។
ក្រៅពីទីក្រុងវូហាន នៅក្នុងទីក្រុងផ្សេងទៀតក្នុងប្រទេសចិន ដូចជាទីក្រុងប៉េកាំង ទីក្រុង Zhuzhou ។ ក្នុងនោះទីក្រុង Zhangjiajie ខេត្តHunan ជាតំបន់ទេសចរណ៍សំខាន់ក៏ត្រូវបានបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប្រភេទដែលតាដែរ។ នៅពេលនេះទីក្រុងប៉េកាំងបានប្រកាសហាមប្រាមអ្នកទេសចរបរទេសមិនឱ្យចូល លើកលែងតែករណីចាំបាច់ ។
បច្ចុប្បន្នតំបន់ដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតគឺទីក្រុងណានជីង ក្រោយរកឃើញអ្នកអនាម័យម្នាក់នៅអាកាសយានដ្ឋានណានជីងវិជ្ជមានកូវីដ-១៩ ។ នៅថ្ងៃទី២ខែសីហា នៅទូទាំងទីក្រុងនេះមានករណីឆ្លង២១៥នាក់ ។ ជើងហោះហើរទាំងអស់នៅទីក្រុងនេះត្រូវបានផ្អាក ។ ជាមួយគ្នានោះមនុស្ស១៥០០នាក់ ដែលជាប់ពាក់ព័ន្ធគឺត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។
នៅថ្ងៃទី ៣ខែសីហា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៦១នាក់ ធ្វើឲ្យអ្នកឆ្លងនៅក្នុងប្រទេសនេះ កើនឡើងដល់ទៅ ៩៣.១៩៣នាក់ និងស្លាប់ ៤៦៣៦នាក់ ៕
ដោយ៖ធីរីណា(រូបភាព៖Reuters +China Daily)