ព័ត៌មានទាន់ហេតុការណ៍៖

Sydney McLaughlin បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររបស់នាងក្នុងព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

កីឡាការិនីអត្តពលកម្ម Sydney McLaughlin របស់អាមេរិកបានបំបែកឯតទគ្គកម្មពិភពលោកផ្ទាល់ខ្លួន ជាមួយនឹងការរត់ដ៏គួរឱ្យចាប់អារម្មណ៍នៅពេលនាងដណ្តើមបានមេដាយមាសព្រឹត្តិការណ៍អូឡាំពិកក្នុងការប្រកួតរត់ចម្ងាយ៤០០ម៉ែត្រផ្នែកនារីនៅទីក្រុងតូក្យូ។

McLaughlin មានវ័២១ឆ្នាំបានយកឈ្នះម្ចាស់ផ្ទះជប៉ុនដោយបញ្ចប់ដោយប្រើថិរវេលា៥១.៤៦វិនាទី ខណៈដែលនាងឈ្នះ វិនាទីដើម្បីយកឈ្នះគូប្រជែង Dalilah Muhammad ចំណែកម្ចាស់ជើងឯកអូឡាំពិកលោក Muhammad វ័៣១ឆ្នាំបានប្រើថិរវេលា៥១.៥៨វិនាទីខណៈដែលកីឡាការិនីហូឡង់ Femke Bol ដណ្តើមបានមេដាយសំរឹទ្ធ។

នៅក្នុងការប្រណាំងដែលមានលក្ខណៈផ្ទាល់ខ្លួនចំនួន៥ ថិរវេលារបស់ McLaughlin បានធ្លាក់ចុះដែលនាងបានកំណត់នៅឯការសាកល្បងនៅអាមេរិកកាលពីខែមិថុនានៅពេលនាងប្រើថិរវេលា៥១.៩០វិនាទី។

បន្ទាប់ពីរយៈពេលជិត១៦ឆ្នាំនៃកំណត់ត្រាដែលនៅសល់បច្ចុប្បន្នកីឡាការិនី Muhammad និង McLaughlin បានផ្លាស់ប្តូរកំណត់ត្រាពិភពលោកបានល្អបំផុតចំនួន៤ដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

McLaughlin បានវាយតម្លៃយ៉ាងល្អិតល្អន់លើការខិតខំប្រឹងប្រែងរបស់នាងក្នុងការតាមប្រមាញ់ម្ចាស់ជើងឯកទីក្រុង Rio ២០១៦ ដែលជាអ្នកកំណត់ល្បឿនរត់លឿនដំបូង ប៉ុន្តែនៅទីក្រុងតូក្យូ ២០២១នេះនាងបានបំបែកកំណត់ត្រាថ្មីឡើងវិញពីការប្រើថិរវេលាតិចជាងមុន ។

ដោយឡែកកីឡាករបស់ប្រទេសន័រវេសគឺលោក Karsten Warholm បានបំបែកឯកទកម្មពិភពលោករបស់ខ្លួនផងដែរក្នុងការប្រកួតរត់ចម្ងាយ៤០០ម៉ែត្រផ្នែកបុរសកាលពីថ្ងៃអង្គារទទួលបានមេដាយមាស ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖