ព័ត៌មានទាន់ហេតុការណ៍៖

«សម្តេចម៉ែ ប្រោសព្រះ​រាជទានម៉ាសុីនថតកាំរស្មីអុិចចល័ត ចំនួន ២គ្រឿង ជូន មន្ទីរពេទ្យហ្លួងម៉ែ»

ចែករំលែក៖

ភ្នំពេញ៖ ស្ថិតក្នុងព្រះ​រាជ​ហឫទ័យ​ខ្វាយខ្វល់​ និងទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ចៅទួត​ ព្រមទាំង​គោរព​ដង្ហែ​តាម​ព្រះរាជ​លំអាន​ដ៏​ឧត្តុង្គ​ឧត្តម​ នៃ​ព្រះ​ករុណា​ ព្រះ​វររាជបិតាសុខាភិបាលជាតិ ព្រះ​បរមរតនកោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​​ នាវេលា​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លងទៅថ្មីៗនេះ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះ​រាជទាន​ ព្រះ​រាជអំណោយ​ដ៏​ថ្លៃថ្លាជាម៉ាសុីនថតកាំរស្មីអុិចចល័តដ៏ទំនើប ចំនួន ២គ្រឿង ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ សម្រាប់បម្រើជាឧត្តមប្រយោជន៍ជូនដល់កូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ។ នេះបើយោងតាមការលើផេក Royal du Cambodge បានបង្ហោះនៅវេលាម៉ោង៦និង៥៥នាទីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១  ៕

ដោយ ៖ សិលា


ចែករំលែក៖