ក្រុមសេះបង្កង់ Juventus បានចេញមុខសុំទោសបន្ទាប់ពីរូបថតរបស់កីឡាការិនីរបស់ពួកគេម្នាក់ធ្វើកាយវិការប្រកាន់ជាតិសាសន៍ត្រូវបានគេបង្ហោះនៅលើគណនី Twitter របស់ក្រុមបាល់ទាត់ស្ត្រីរបស់ក្លិបនេះ។
រូបនេះត្រូវបានគេបង្ហាញថា ជាពាក់មួកហ្វឹកហាត់នៅលើក្បាលរបស់នាងហើយធ្វើកាយវិការរើសអើងដោយភ្នែករបស់នាង។ ការបង្ហោះនេះមានរយៈពេលប្រហែល២៥នាទី។
Twitter នេះដែលត្រូវបានគេបោះពុម្ពផ្សាយនៅម៉ោង៩និង១៥នាទីយប់ម៉ោងក្នុងតំបន់ ហើយដកចេញ ២៦នាទីក្រោយមក ដោយបានបង្ហាញរូបកីឡាការិនីម្នាក់របស់ពួកគេជាមួយនឹងពាក់មួកនៅលើក្បាល ដោយប្រើម្រាមដៃរបស់ពួកគេដើម្បីបង្រួមភ្នែក និងបញ្ចេញសញ្ញាអារម្មណ៍អមជាមួយ។
សេចក្តីថ្លែងការណ៍ក្លិប Juventus មួយបានសរសេរថា “យើងសូមអភ័យទោសដោយស្មោះដែល Twitter របស់យើងមិនមានបំណងបង្កឱ្យមានភាពចម្រូងចម្រាស ឬមានការរើសអើងជាតិសាសន៍អាចធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តនោះទេ” ។
ក្លិប Juventus តែងតែប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការរើសអើងផ្សេងៗក្នុងបណ្តាញទំនាក់ទំនងសង្គម។ ក្រុមសេះបង្កង់ Juventus ផ្នែកនារីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន៤លើកចុងក្រោយ ដោយលើកពានរង្វាន់លីគជារៀងរាល់ឆ្នាំចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៧មក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)