ព័ត៌មានទាន់ហេតុការណ៍៖

Juventus សុំអភ័យទោសបន្ទាប់ពីធ្វើកាយវិការប្រកាន់ជាតិសាសន៍

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus បានចេញមុខសុំទោសបន្ទាប់ពីរូបថតរបស់កីឡាការិនីរបស់ពួកគេម្នាក់ធ្វើកាយវិការប្រកាន់ជាតិសាសន៍ត្រូវបានគេបង្ហោះនៅលើគណនី Twitter របស់ក្រុមបាល់ទាត់ស្ត្រីរបស់ក្លិបនេះ

រូបនេះត្រូវបានគេបង្ហាញថា ជាពាក់មួកហ្វឹកហាត់នៅលើក្បាលរបស់នាងហើយធ្វើកាយវិការរើសអើងដោយភ្នែករបស់នាង។ការបង្ហោះនេះមានរយៈពេលប្រហែល២៥នាទី។

Twitter នេះដែលត្រូវបានគេបោះពុម្ពផ្សាយនៅម៉ោង៩និង១៥នាទីយប់ម៉ោងក្នុងតំបន់ ហើយដកចេញ ២៦នាទីក្រោយមក ដោយបានបង្ហាញរូបកីឡាការិនីម្នាក់របស់ពួកគេជាមួយនឹងពាក់មួកនៅលើក្បាល ដោយប្រើម្រាមដៃរបស់ពួកគេដើម្បីបង្រួមភ្នែក និងបញ្ចេញសញ្ញាអារម្មណ៍អមជាមួយ។

សេចក្តីថ្លែងការណ៍ក្លិ Juventus មួយបានសរសេរថា យើងសូមអភ័យទោសដោយស្មោះដែល Twitter របស់យើងមិនមានបំណងបង្កឱ្យមានភាពចម្រូងចម្រាស ឬមានការរើសអើងជាតិសាសន៍អាចធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តនោះទេ” ។

ក្លិប Juventus តែងតែប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការរើសអើងផ្សេងៗក្នុងបណ្តាញទំនាក់ទំនងសង្គម ក្រុមសេះបង្កង់ Juventus ផ្នែកនារីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួនលើកចុងក្រោយ ដោយលើកពានរង្វាន់លីគជារៀងរាល់ឆ្នាំចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៧មក ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖