ព័ត៌មានទាន់ហេតុការណ៍៖

ហាង​ វណ្ណា តាគូយ៉ាគិ និងស៊ូស៊ី ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យទួលទំពូង មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីបើកប្រាក់ខែ !

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី 7 ខែសីហា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង​ វណ្ណា តាគូយ៉ាគិ និងស៊ូស៊ី ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យទួលទំពូង មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីបើកប្រាក់ខែ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាង​ វណ្ណា តាគូយ៉ាគិ និងស៊ូស៊ី ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា​ ឆ្នាំ២០២១។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីបើកប្រាក់ខែ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖