ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យជំនាញ​ ធ្វើ​ការពិនិត្យសំណាករបស់បុគ្គលិកនៃអាជ្ញាធរជាតិព្រះវិហារ ដេីម្បីតេស្តរកជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមគ្រូពេទ្យជំនាញ​ នៅថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ​ បា​ធ្វើ​ការពិនិត្យសំណាករបស់បុគ្គលិកនៃអាជ្ញាធរជាតិព្រះវិហារ ដេីម្បីតេស្តរកជំងឺកូវីដ-១៩។

នាឱកាសនោះ​ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ​ បានឧបត្ថម្ភសម្ភារមួយចំនួនដូចជា៖ អាវភីភីអ៉ី កម្រិត២ ១០អាវ អាវភីភីអ៉ី កម្រិត៣ ១០អាវ ថ្មបាញ់សម្លាប់មេរោគ ១០កំប៉ុង របាំងមុខ ១០របាំង វ៉ែនតា ១០វ៉ែនតា មួក ១កញ្ចប់ ម៉ាស់N95 ១ប្រអប់ ម៉ាស៉ីនបាញ់ថ្នាំសម្លាប់មេរោគ ១គ្រឿង សម្រាប់ទុកប្រើប្រាស់ និងការពារជំងឺកូវីដ-១៩។

ក្នុងនោះផងដែរដោយមានការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ​ នៃអាជ្ញាធរជាតិព្រះវិហារ​ ក៏បានឱ្យបុគ្គលិក​ នៃអាជ្ញាធរជាតិព្រះវិហារទាំងអស់មកពិនិត្យសំណាក២ដងក្នុងមួយខែ​ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ​ ដើម្បីពិនិត្យតាមដានសុខភាព និងសុវត្ថិភាពឱ្យជៀសផុតពីជំងឺកូវីដ-១៩។បន្ថែមពីនេះ​ អាជ្ញាធរជាតិព្រះវិហារ​ សូមអំពាវនាវឱ្យរក្សាគម្លាតសង្គម អនុវត្តតាមការណែរបស់ក្រសួងសុខាភិបាល” ៣កុំ ៣កាពារ”៕

ដោយ៖ សហការី


ចែករំលែក៖