ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់កង់​ កង់ហោះ ២ ដែលមានទីតាំងស្ថិតនៅ ផ្លូវ៥១ កែងផ្លូវ២០០ សង្កាត់បឹងរាំង មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖ ហាងលក់កង់​ កង់ហោះ ២ ដែលមានទីតាំងស្ថិតនៅ ផ្លូវ៥១ កែងផ្លូវ២០០ សង្កាត់បឹងរាំង មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ ! បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី 7 ខែសីហាឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់កង់​ កង់ហោះ ២ ដែលមានទីតាំងស្ថិតនៅ ផ្លូវ៥១ កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា​ ឆ្នាំ២០២១ ។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖