ភ្នំពេញ៖ នៅរសៀលថ្ងៃទី7 ខែសីហា ឆ្នាំ 2021 អង្គភាពអនុប្រធានគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា ,ហាងលក់ នំគ្រួកជប៉ុន សាខាបាក់ទូក ដែលមានទីតាំងស្ថិតនៅជិត ផ្សារសេរីភាព មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឹជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !
អង្គភាពអនុប្រធានគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់ នំគ្រួកជប៉ុន សាខាបាក់ទូក ដែលមានទីតាំងស្ថិតនៅជិត ផ្សារសេរីភាព សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឹជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អង្គភាពអនុប្រធានគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុប្រធានគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា