ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់,អ្នកមរណភាពចំនួន ០១នាក់(ស្រី) អ្នកជាសះស្បើយចំនួន ៤៣នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

     ខេត្តកំពង់ឆ្នាំង៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់,អ្នកមរណភាពចំនួន ០១នាក់(ស្រី) អ្នកជាសះស្បើយចំនួន ៤៣នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់ ស្រី ១៥នាក់ (ដែលជាអាជីវករ, កសិករ, ពលករ, អ្នករត់តាក់ស៊ី និងមន្ត្រីរាជការ), មរណភាពចំនួន ១នាក់ស្រី និងអ្នកជាសះស្បើយចំនួន ៤៣នាក់ ស្រី ១៦នាក់ រួមមាន៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និងពាកុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង៕

ដោយ៖ សិលា


ចែករំលែក៖