ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ប្រទេសគុយបាមានប្រសិទ្ធភាពទប់ស្កាត់វីរុសបំប្លែងថ្មីដែលតា ដល់ទៅ ៩៩,៩៩%

ចែករំលែក៖

ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ និងឱសថគុយបា(BioCubaFarma) បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសគុយបាផ្ទាល់មានប្រសិទ្ធភាពទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មីដល់ទៅជិត ១០០%។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិគុយបា អគ្គនាយក BioCubaFarma លោក Eduardo Martínez បានឱ្យដឹងថា តាមតួលេខរបស់ក្រុមឯកទេសសុខាភិបាលរបស់ប្រទេសគុយបា បញ្ជាក់ថា មានពលរដ្ឋ២១ពាន់នាក់ក្នុងចំណោម២,៥លាននាក់ស្មើនិឹង ០,៨%ដែលបានចាក់វ៉ាក់សាំង គ្រប់គ្រាន់បានឆ្លងកូវីដ-១៩។ ចំណែកអ្នកឆ្លងហើយស្លាប់ក្រោយការចាក់វ៉ាក់សាំងមាន៩៩នាក់ស្មើនិឹង ០,០០៣%។
អគ្គនាយក BioCubaFarma បានបញ្ជាក់ថា នេះជាលទ្ធផលយ៉ាងល្អ ជាការបង្ហាញឲ្យពិភពលោកដឹងថា វ៉ាក់សាំងផលិតដោយប្រទេសគុយបា មានប្រសិទ្ធភាពខ្ពស់ ពិសេសគឺមានប្រសិទ្ធភាពទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មីដែលតា ដែលកំពុងតែវាយលុកពិភពលោកបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលជាថ្មី។
ក្រុមហុន BioCubaFarma នឹងចាប់ផ្តើមផលិតវ៉ាក់សាំងដើម្បីបំពេញតម្រូវការចាក់ជូនពលរដ្ឋឲ្យបានគ្រប់គ្រាន់ ។ បច្ចុប្បន្ន គុយបាមានវ៉ាក់សាំង២ប្រភេទ ដែលចាក់៣ដូស មាន Abdala និង Soberana02 ដែលនឹងចាប់ផ្តើមប្រើប្រាស់នៅខែកញ្ញាខាងមុខ ។
មកទល់ពេលនេះគុយបាបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១១លានដូសហើយ ក្នុងនោះមាន ២,៩លាននាក់ស្មើនឹង ២៥,៥%បានចាក់វ៉ាក់សាំងរួចរាល់៕

ដោយ៖ធីរីណា(រូបភាព៖Reuters +AFP/TTXVN)


ចែករំលែក៖