ភ្នំពេញ៖ សូមអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចេញ-ចូល ផ្សារដេប៉ូ ញឹកញាប់ សូមអញ្ជើញមកយកសំណាក ធ្វើតេស្ដរក វីរុសកូវីដ-១៩ ចាប់ពីពេលនេះតទៅ នៅខាងមុខផ្សារដេប៉ូ!! នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ តាមតួលេខមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេថា តើអាជីវករក៏ដូចជាអតិថិជនដែលបានចូលផ្សារដេប៉ូនោះត្រូវមានវិជ្ជមានកូវីដ-១៩ ប៉ុន្មាននាក់នៅឡើយ។
សូមបញ្ជាក់ថា, ផ្សារដេប៉ូ បាននឹងកំពុងបិទខ្ទប់យកសំណាកបុគ្គលិក នឹងអាជីវករ ទាំងអស់ ការធ្វើសំណាកបានដំណើរការ សូមបងប្អូនអាជីវករ-អតិថិជន មេត្តារួសរាន់មកយកសំណាកអោយទាន់ពេលវេលាសូមបងប្អូនសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩( Delta ) អោយមានប្រសិទ្ធភាពខ្ពស់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ។
គណៈកម្មការផ្សារដេប៉ូ សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលបានចេញ-ចូលក្នុងផ្សារដេប៉ូ សូមអញ្ជើញមកយកសំណាកចាប់ពីព្រឹកនេះតទៅ។
ករណីបងប្អូនអាជីវករដែលមិនចូលរួមយកសំណាកនោះទេ ហើយគ្មានក្រដាសវាយត្រាបញ្ជាក់អំពីការយកសំណាកពីគណៈកម្មការផ្សារ និងមិនត្រូវអនុញ្ញាតអោយបើកតូបនោះទេ។
សូមបងប្អូនសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ វីរុស( Delta ) អោយមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៥៩៨នាក់ទៀត ជាសះស្បើយ ៦៨២នាក់ និងស្លាប់ ១២នាក់៖
– ករណីឆ្លងសហគមន៍ ៤១១នាក់
– អ្នកដំណើរពីបរទេស ១៨៧នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 84,860 នាក់
– អ្នកជាសះស្បើយ= 79,654 នាក់
– អ្នកស្លាប់= 1,666 នាក់ ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មាន ៨២,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២៤,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
តាមប្រភពចុងក្រោយពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៤ ខែសីហាឆ្នាំ២០២១ បានបញ្ជាក់ថា, គិតត្រឹមម៉ោង ២ រសៀល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ បានរកឃើញ វិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៥ ករណីហើយ សម្រាប់ការចុះទៅធ្វើតេស្ត អាជីវករនៅ ផ្សារដេប៉ូ រួមនឹងប្រជាពលរដ្ឋ ដែលចេញចូលផ្សារនេះជាញឹកញាប់ នៅក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី (Delta )! ៕
ដោយ៖ សិលា