ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៖១០នាទីរំលងអធ្រាត្រ កម្លាំងជំនាញខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនជាក់ស្ដែងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ន តេវ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាន ស្នាក់នៅផ្ទះលេខ៦៩០Eo ភូមិ៤ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)។

   សម្ភារដកហូតរួមមាន៖

១-កាំភ្លើងខ្លី១ដើមម៉ាកLock 17 គ្មានលេខ

២-អាយកូម១គ្រឿង

៣-ម៉ូតូ១គ្រឿងម៉ាក M Slaz ពាក់ស្លាកលេខភ្នំពេញ 1HR-4555។

   លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូមកដល់ចំណុចខាងលើក៏ត្រូវកម្លាំងជំនាញខណ្ឌឫស្សីកែវ ហៅឱ្យឈប់ហើយឱ្យចុះពីលើលើម៉ូតូ រួចហើយកម្លាំងល្បាតរបស់យើងក៏បានឆែកឆេររកឃើញកាំភ្លើងខ្លី១ដើមម៉ាកLock 17 គ្មានលេខ ដោយគ្មានលិខិតរអនុញ្ញាតឱ្យប្រើប្រាស់ទើបឃាត់ជនសង្ស័យខាងលើតែម្តង។ 

ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖