ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងសួរទុក្ខសុខដល់បងប្អូនជនរួមជាតិជានិច្ច !

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក ។ 

នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ធពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី ។

ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែនក្បាលទឹកនេះ ។ 

ទន្ទឹមនឹងនេះដែរ​ សូមបងប្អូនប្រជាពលរដ្ឋមានអនាម័យ​ក្នុងការរស់នៅ​ ហេីយមេីលថែការពារសុខភាពជាប់ជានិច្ចកុំអោយឆ្លងជម្ងឺកូវីដ-១៩​ អោយសោះ​ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ​ ជែល​ ឬ​ អាល់កុល​  និងពាក់ម៉ាសក្នុងពេលចាំបាច់។  

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រេីននិងលាភសំណាងគ្រប់ៗគ្នាកុំបីខាន។  (អរគុណសន្តិភាព) ៕

ដោយ ៖ សិលា


ចែករំលែក៖