ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនស្រវឹងបេីករថយន្តលឿនរេចង្កូតបុកបង្គោលភ្លេីងបាក់អស់មួយដេីមរថយន្តបន្តធ្លាក់ចូលប្រឡាយ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តទាំងស្ថានភាពស្រវឹងជោកក្នុងល្បឿនលឿនហេីយបានរេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់មួយដេីមចំណែករថយន្តបន្តធ្លាក់ចូលប្រឡាយទឹកស្អុយរងការខូចខាតសំណាងម្ចាស់មិនរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចខាងលិចស្តុបទំនប់កប់ស្រូវប្រហែល១០០ម៉ែត្រ​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកFord Ranger​ ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ2AO 8166 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជោកជាំ​ ខណៈមកដល់ចំណុចកេីតហេតុក៏រេមកខាងស្តាំដៃជ្រុលបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមចំណែករថយន្តបន្តធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាតយ៉ាងដំណំ​ តែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី៣​ រួចទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកស្ទូចរថយន្តទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖