ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយគេចពីឡំប្រឺតាជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តដឹកបន្លែគេចពីឡំប្រឺតាមួយគ្រឿងទាញចង្កូតជ្រុលបានបុកចូលផ្ទះប្រជាពលរដ្ឋនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ២៧១​ កែងផ្លូវលេខ៤៣២​ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

តាមសាក្សីនៅកន្លែងកេីតហេតុបា​នឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ
បុរសម្នាក់បេីករថយន្តហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AD- 9364 រួមដំណេីរជាមួយកូនប្រុសតូចម្នាក់​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុក៏បានទាញចង្កូតបត់ឆ្វេង​មកតាមបណ្តោយផ្លូវលេខ៤៣២​ ស្របពេលនោះស្រាប់តែមានឡំប្រឺតាមួយគ្រឿងបេីកមកពីខាងមុខ ធ្វើឱ្យអ្នកបើករថយន្តហុីយ៉ាន់ដាយខំប្រឹងទាញចង្កូតគេចចេញក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋនិងបង្គោលស្លាកសញ្ញាបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយបានយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖