ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដោតសាកទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ពីលេីតូបស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

    ភ្នំពេញ​៖​ ស្ត្រីជាអាជីវករលក់សាច់មាន់ម្នាក់បានតព្រីភ្លេីងដាក់ក្នុងតូបសម្រាប់ប្រេីប្រាស់ តែខណៈដោតសាកថ្មទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរនោះដោយសារខ្សែភ្លេីងដាច់រលាត់ប៉ះជាមួយបង្គោលដែករោងតូបក៏ឆក់បណ្តាលឱ្យគាត់ធ្លាក់ពីលេីតូបមកដីរងរបួសធ្ងន់​ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ 

  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារព្រៃទា​ ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

  ជនរងគ្រោះមានឈ្មោះ ម៉ាន់​ ធីដា​ ភេទស្រី អាយុ៤០ឆ្នាំ​ មុខរបរលក់សាច់មាន់​ ស្នាក់នៅជិតកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅសង្កាត់ដង្កោ​ ខណ្ឌដង្កោ។ 

  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតជនរងគ្រោះអង្គុយលក់ដូចសព្វមួយដងនៅទីតាំងខាងលើ។

លុះមកដល់វេលាកេីតហេតុជនរងគ្រោះបានទាញព្រីភ្លើងមកដាក់ក្បែរខ្លួនដេីម្បីសាកថ្មទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរ​ តែដោយសារខ្សែភ្លេីងដាច់រលាត់ក៏ប៉ះជាមួយបង្គោលរោងដែក​ ទេីបឆក់ធ្លាក់ពីលេីតូបរងរបួសធ្ងន់។ ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរនោះបានជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ទេីបដឹកសពមកទីតាំងកន្លែងកេីតហេតុវិញនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពឱ្យក្រុុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖